អំពីប្រភេទទិដ្ឋាការទៅប្រទេសជប៉ុន

ចំពោះពលរដ្ឋខ្មែរមានការលើកលែងទិដ្ឋាការរយះពេលខ្លី សំរាប់ការឆ្លងដែនទៅកាន់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ។យ៉ាងណាមិញដើម្បីឆ្លងដែនចូលប្រទេសជប៉ុនចាំបាច់ត្រូវមាន “លិខិតឆ្លងដែន និង ទិដ្ឋាការ”។

តើលិខិតឆ្លងដែនជាអ្វី?

លិខិតឆ្លងដែនគឺបាស្ព័រ ដែលចាំបាច់សំរាប់ប្រើនៅពេលឆ្លងដែនពីប្រទេសមួយទៅប្រទេសមួយ ហើយក៏ជាឯកសារសំរាប់បញ្ជាក់អត្តសញ្ញាណបុគ្គល។ នៅលើបាស្ព័រមានត្រាបញ្ជាក់ការចេញចូលរបស់ប្រទេសនីមួយៗដែលយើងបានទៅ។ ពេលស្នើរសុំទិដ្ឋាការ ចាំបាច់ត្រូវមានលិខិតឆ្លងដែនភ្ជាប់មកជាមួយ។

តើទិដ្ឋាការជាអ្វី?

ទិដ្ឋាការគឺជាវីសារ ដែលទទួលបានសិទ្ឋរស់នៅរយះពេលខ្លី រឺ រយះពេលវែងនៅប្រទេសទីពីរ។ នៅលើវីសារមានបញ្ជាក់សុពលភាពរយះពេលស្នាក់នៅ។

ទិដ្ឋាការទៅប្រទេសបែងចែកចេញជាច្រើនប្រភេទដូចជា៖
១.ទិដ្ឋាការទេសចរណ៍ រឺ ទិដ្ឋាការសួរសុខទុក្ខសាច់ញាតិ មិត្តភ័ក្ត
២.ទិដ្ឋាការប្តី រឺ ប្រពន្ធ ឳពុក រឺ ម្តាយ ជាជនជាតិជប៉ុន
៣.ទិដ្ឋាការទៅបន្តការសិក្សានៅប្រទេសជប៉ុន
៤.ទិដ្ឋាការទៅធ្វើការ ឬ ហ្វឹកហាត់ជំនាញបន្ថែមនៅប្រទេសជប៉ុន
៥.ទិដ្ឋាការផ្សេងៗទៀតជាច្រើន។ល។
ប្រភេទនៃទិដ្ឋាការនីមួយៗ មានលក្ខណះខុសគ្នាទៅតាមរយះពេលស្នាក់នៅ និង គោលបំណងចូលប្រទេសជប៉ុន។

១.ទិដ្ឋាការទេសចរណ៍ រឺ ទិដ្ឋាការសួរសុខទុក្ខសាច់ញាតិ

ជាប្រភេទទិដ្ឋាការរយះពេលខ្លី មានសុពលភាពយ៉ាងយូរ៩០ថ្ងៃ ប៉ុន្តែអាចពន្យាពេលស្នាក់នៅបន្ថែមអាស្រ័យលើហេតុផលចាំបាច់។ ចំពោះទិដ្ឋាការប្រភេទនេះ ត្រូវស្នើរសុំនៅស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា។

២.ទិដ្ឋាការប្តី រឺ ប្រពន្ធ ឳពុក រឺ ម្តាយ ជាជនជាតិជប៉ុន

ជាប្រភេទទិដ្ឋាការរយះពេលវែង មានសុពលភាពយ៉ាងយូរ១ឆ្នាំដំបូង ប៉ុន្តែអាចពន្យាពេលស្នាក់នៅបន្ថែមទៀតនៅប្រទេសជប៉ុន។ ការពន្យាបន្តសុពលភាពទិដ្ឋាការគឺធ្វើឡើងជាតំណាក់ៗ លើកទី១រយះពេល១ឆ្នាំ លើកទី២រយះពេល១ឆ្នាំ លើកទី៣រយះពេល៣ឆ្នាំ លើកទី៤រយះពេល៥ឆ្នាំ។
សំរាប់ទិដ្ឋាការស្នាក់នៅអចិន្រ្តៃយ៍យូរអង្វែងអាចស្នើរសុំនៅលើកទី៣ រឺក៏ ទី៤ ប៉ុន្តែត្រូវបំពេញតាមលក្ខខ័ណ្ឌកំណត់ដូចជា៖
-ឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍យ៉ាងតិចរយះពេល៣ឆ្នាំ
-រស់នៅប្រទេសជប៉ុនយ៉ាងតិច៣ឆ្នាំ
-មានកាតស្នាក់នៅជប៉ុនសុពលភាព៣ឆ្នាំ
-មិនបានប្រព្រឹត្តបទល្មើសនៅប្រទេសជប៉ុន
-មានការងារច្បាស់លាស់ និង បង់ពន្ឋជូនរដ្ឋជប៉ុនគ្រប់ចំនួននិងទៀងទាត់។

ឯកសារស្នើរសុំត្រូវបានត្រួតពិនិត្យយ៉ាងតឹងរឹង រយះពេលរងចាំយ៉ាងតិច៦ខែទើបដឹងលទ្ឋផល ករណីខ្លះអាចយូរជាងនេះ។
បញ្ជាក់៖ ចំពោះទិដ្ឋាការ សុពលភាពដំបូងគឺ១ឆ្នាំ ចាំបាច់ត្រូវស្នើរសុំទៅក្រសួងអន្តោប្រវេសន៍ជប៉ុនទីតាំងនៅប្រទេសជប៉ុនសិន ក្រោយពីបានលិខិតបញ្ជាក់ហើយ ទើបរៀបចំឯកសារដាក់ស្នើរទៅស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាម្តងទៀត។

៣.ទិដ្ឋាការទៅបន្តការសិក្សានៅប្រទេសជប៉ុន

ជាប្រភេទទិដ្ឋាការរយះពេលខ្លី រឺ​ រយះពេលវែងអាស្រ័យលើបំណងអ្នកស្នើរ សុពលភាពផ្អែកទៅតាមរយះពេលបន្តសិក្សាមាន​ ៦ខែ ១ឆ្នាំ ១ឆ្នាំ៣ខែ ១ឆ្នាំ៦ខែ ២ឆ្នាំ រឺ បន្តទៅសាលាជំនាញបន្ថែម២ឆ្នាំទៀត។ ដើម្បីទទួលបានទិដ្ឋាការនេះចាំបាច់សមីខ្លួនត្រូវស្វែងរកសាលាបណ្តុះបណ្តាលភាសាជប៉ុន រឺក៏ សកលវិទ្យាល័យ នៅប្រទេសជប៉ុន រួចធ្វើការស្នើរសុំដាក់ពាក្យចូលសិក្សា បន្ទាប់មកខាងសាលារៀបចំឯកសារស្នើរសុំទិដ្ឋាការជូន។ ក្រោយពីទទួលបានទិដ្ឋាការបណ្តោះអាសន្នហើយ សមីខ្លួនត្រូវយកទិដ្ឋាការនោះទៅស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ដើម្បីទទួលបានទិដ្ឋាការពិតដែលបិទភ្ជាប់ជាមួយលិខិតឆ្លងដែន។ ចំពោះសិស្សានុសិស្សដែលទទួលបានអាហាររូបករណ៍តាមរយះស្ថានទូត រឺ ស្ថាប័នផ្សេងៗ គឺខាងស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាជាអ្នករៀបចំអោយ។

សំគាល់៖ ចូលរៀន និង បន្តការសិក្សានៅប្រទេសជប៉ុន សូមចុះឈ្មោះនៅ
ចុចត្រង់ ៉សាលាភាសាជប៉ុនណុហ្សូមិ

ការបន្តការសិក្សានៅប្រទេសជប៉ុនមានពីរបែបគឺ៖
ទី១. ការបង់ប្រាក់ផ្ទាល់ខ្លួនៈ សិក្សានុសិស្សអាចចុះឈ្មោះសិក្សានៅ សាលាភាសាជប៉ុនណុហ្សុមិ យើងខ្ញុំនឹងណែនាំសាលាល្បីៗដែលជាដៃគូនៅប្រទេសជប៉ុន ព្រមទាំងរៀបចំឯកសារជូន។ ក្រោយពីមកដល់ប្រទេសជប៉ុនបុគ្គលិកជនជាតិខ្មែរដែល
រស់នៅប្រទេសជប៉ុនផ្ទាល់នឹងសហការជាមួយខាងសាលាជប៉ុន ជួយដោះស្រាយបញ្ហានានាដែលកើតមានឡើង។
ទី២. ការទទួលបានអាហារូបករណ៍៖ សិក្សានុសិស្សត្រូវដាក់ពាក្យប្រលងតាមក្របខណ្ឌរដ្ឋ តាមស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា រឺក៍តាមស្ថាប័ននានាដែរគេផ្ទាល់អោយ។ បច្ចុប្បន្នមានសាលាភាសាជប៉ុនមួយចំនួនបានប្រកាសពីអាហាររូបករណ៍
ទៅកាន់ប្រទេសជប៉ុន ដោយសិក្សាមិនបង់ថ្លៃ ដូច្នេះសូមសិក្សានុសិស្សទាំងអស់សូមមានការប្រុងប្រយ័ត្នជៀសវាសការចាញ់បោកការភូតកុហក ពីព្រោះអាហារូបករណ៍មានភាពតឹងរឹងណាស់នៅប្រទេសជប៉ុន មិនមែនបានដោយងាយៗនោះទេ។

ទៅបន្តការសិក្សានៅប្រទេសជប៉ុនជាមួយ សាលាភាសាជប៉ុនណុហ្សូមិ

៤.ទិដ្ឋាការទៅធ្វើការ ឬ ហ្វឹកហាត់ជំនាញបន្ថែមនៅប្រទេសជប៉ុន

ចំពោះទិដ្ឋាការការងារបែងចែកចេញជាពីរគឺ ទៅធ្វើការងារតាមរយះក្រុមហ៊ុនជប៉ុន និង ទៅធ្វើការងារជាសិក្ខាកាមហ្វឹកហ្វឺនជំនាញ។

-ទិដ្ឋាការការងារតាមរយះក្រុមហ៊ុនមានន័យថា ក្រុមហ៊ុននៅប្រទេសជប៉ុនគ្រោងមកវិនិយោគនៅកម្ពុជា ហើយក្រុមហ៊ុននោះមានបំណងបណ្តុះបណ្តាលជំនាញ វិជា្ជជីវះ ទៅលើជនជាតិខ្មែរដែលចេះភាសាជប៉ុនស្រាប់ ដូច្នេះក្រុមហ៊ុននោះធ្វើការអញ្ជើញបុគ្គលនោះទៅធ្វើការសាកល្បងនៅប្រទេសជប៉ុន ដើម្បីពង្រឹងសមត្ថភាព ស្វែងយកពីវប្បធម៌ និង របៀបធ្វើការងារប្រកបដោយទំនួលខុសត្រូវ។ ទិដ្ឋាការនេះជាប្រភេទទិដ្ឋាការជំនាញ។ ការស្នើរសុំគឺខាងក្រុមហ៊ុនជាអ្នករៀបចំ ក្រោយពីទទួលបានទិដ្ឋាការបណ្តោះអាសន្នហើយ សមីខ្លួនត្រូវយកទិដ្ឋាការនោះទៅស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ដើម្បីទទួលបានទិដ្ឋាការពិតដែលបិទភ្ជាប់ជាមួយលិខិតឆ្លងដែន។ សុពលភាពដំបូងគឺ១ឆ្នាំ ក្រោយមកទៅពន្យាបន្ត។

ទន្ទឹមនឹងនេះ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩នេះតទៅប្រទេសជប៉ុនបានបង្កើតច្បាប់ថ្មី ដែលអនុញ្ញាតអោយបុគ្គលិកជំនាញទៅធ្វើការនៅប្រទេសជប៉ុនរយះពេល៥ឆ្នាំ បន្ទាប់មកអាចពន្យាទិដ្ឋាការបាន៥ឆ្នាំទៀត ដែលអាចនាំគ្រួសារទៅរស់នៅជាមួយបាន និង អាចមានសិទ្ធិរស់នៅប្រទេសជប៉ុនផងដែរ។

-ទិដ្ឋាការការងារជាសិក្ខាកាមហ្វឹកហ្វឺនជំនាញមានន័យថា សិក្ខាកាមទៅធ្វើការនៅប្រទេសជប៉ុននាមជាពលករស្របច្បាប់ ដើម្បីសិក្សាជំនាញដែលមានអំឡុងពេល៣ឆ្នាំ ទៅ៥ឆ្នាំ។ ក្រោយពីចប់កិច្ចសន្យាហើយ សិក្ខាកាមត្រូវត្រលប់មកប្រទេសកំណើតវិញ ហើយប្រើប្រាស់ជំនាញដែលខ្លួនបានសិក្សា មកអភិវឌ្ឈន៍ប្រទេស​ ដើម្បីរួមចំណែកលើកស្ទួយសេដ្ឋកិច្ច និង កសាងសង្គមជាតិ។ តាមច្បាប់អនុវត្តហ្វឹកហ្វឺនជំនាញនៅប្រទេសជប៉ុន សិក្ខាកាមគឺត្រូវប្រលង១ដង ក្រោយពីបានសិក្សារយះពេល១ឆ្នាំ បើប្រលងធ្លាក់គឺត្រូវប្រលងសងម្តងទៀត ករណីបើប្រលងសងនៅធា្លក់ទៀតគឺតំរូវអោយសិក្ខាកាមវិលត្រលប់មកប្រទេសវិញជាកំហិត។​ ហើយសុពលភាពទិដ្ឋាការក៏ត្រូវបានបញ្ចប់។

ការស្នើរសុំគឺខាងសមាគមន៍នៅប្រទេសជប៉ុនរៀបចំឯកសារដាក់ស្នើរទៅអង្គភាពអនុវត្តជំនាញជនបរទេសដើម្បីត្រូវពិនិត្យ បើឯកសារមិនមានបញ្ហាខាងអន្តោប្រទេសជប៉ុននឹងប្រគល់ទិដ្ឋាការរបណ្តោះអាសន្នហើយសមីខ្លួន រឺ ក្រុមហ៊ុនបញ្ចូនពលការត្រូវយកទិដ្ឋាការនោះទៅស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ដើម្បីទទួលបានទិដ្ឋាការពិតដែលបិទភ្ជាប់ជាមួយលិខិតឆ្លងដែន។ សុពលភាពដំបូងគឺ១ឆ្នាំ។

សំគាល់៖ រាល់ឯកសារស្នើរសុំទិដ្ឋាការ រឺ ពន្យាទិដ្ឋាការនៅប្រទេសជប៉ុនគឺប្រើប្រាស់ជាភាសាជប៉ុន និង តំរូវអោយបកប្រែឯកសារមួយចំនួនពីភាសាខ្មែរទៅភាសាជប៉ុនផងដែរ។ ក្នុងនោះក៏តំរូវអោយអ្នកស្នើរសរសេររៀបរាប់ពីវត្ថុបំណង ដែលចង់មកប្រទេសជប៉ុន។ ដូច្នេះបើមានចម្ងល់ទាក់ទងនឹងរបៀបសរសេរស្នើរសុំទិដ្ឋាការ រឺ ពន្បាទិដ្ឋាការនៅជប៉ុន សូមទំនាក់ទំនងមកបុគ្គលិកជំនាញ សាលាភាសាជប៉ុនណូហ្ហុមិ នៅប្រទេសកម្ពុជា រឺក៏ បុគ្គលិកនៅប្រទេសជប៉ុន ដើម្បីទទួលការប្រឹក្សា និង ចង្អុលបង្ហាញ។

ឯកសារសំរាប់បំពេញដាក់នៅស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា។
សូម ចុចត្រង់នេះ ដើម្បីភ្ជាប់ទៅគេហទំព័រស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា

រយៈពេលប្រគល់ទិដ្ឋាការ
-រយះពេល៧ថ្ងៃនៃថ្ងៃធ្វើការ
-ម៉ោងដាក់ពាក្យសុំ​ ៨:០០~១២:០០
-ម៉ោងទទួលឯកសារ​ ១៤:០០~១៦:៣០

ទីតាំង: ផ្លូវ១៩៤ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ សាខាមួយទៀតនៅសៀមរាប។
ទូរស័ព្ទលេខ: ០២៣-២១៧១៦១~៤
ម៉ាស៊ីនហ្វាក់លេខ: ០២៣-២១៦១៦២

コメントを残す

メールアドレスが公開されることはありません。 * が付いている欄は必須項目です