ចង់ដឹងពីការងារពលករនៅជប៉ុនទេ?

ការងារកម្មសិក្សាការីរបស់ពលរដ្ឋខ្មែរទៅកាន់ប្រទេសជប៉ុន

ប្រព័ន្ធសិក្សាបច្ចេកទេសជំនាញជនបរទេសជាអ្វី?

ក្នុងឆ្នាំ១៩៩៣ ប្រព័ន្ធសិក្សាបច្ចេកទេសជំនាញជនបរទេសត្រូវបានបង្កើតឡើង ក្នុងគោលដៅផ្តល់កិច្ចសហការ ជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់ ដើម្បីធ្វើការបណ្តុះបណ្តាលជំនាញ​ បច្ចេកទេស ចំណេះដឹងនានា នៅប្រទេសជប៉ុន។ ក្រោយពីបានបញ្ចប់កម្មសិក្សា សិក្ខាកាមត្រូវត្រលប់ទៅមាតុភូមិវិញ រួចយកជំនាញ ដែលខ្លួនបានហ្វឹកហ្វឺន ទៅចូលរួមជំរុញសេដ្ឋកិច្ច និង អភិវឌ្ឃន៍ប្រទេស។ រយះពេលបំពេញការសិក្សាជំនាញ យ៉ាងយូរ៥ឆ្នាំ។​ ពលករដែលមកធ្វើការនៅប្រទេសជប៉ុនត្រូវបានគេហៅថា កម្មសិក្សាការីបច្ចេកទេសជំនាញ​ រឺជាភាសាជប៉ុនហៅថា ហ្គិណូយិស្សឺសេ។ ការសិក្សាបច្ចេកទេសជំនាញនោះទៀតសោតគឺផ្អែកទៅលើ គំរោង សិក្សាបច្ចេកទេសដែលក្រុមហ៊ុនអនុវត្តន៍សិក្សាជំនាញជាអ្នករៀបចំ។ ដូច្នេះកម្មសិក្សាត្រូវយកចិត្តទុកដាក់ បំពេញការសិក្សាជំនាញ ដើម្បីឆ្លើយតបទៅតាមគំរោងនោះ។

ការងារសិក្ខាកាមមានច្រើនប្រភេទ សូមទំនាក់ទំនងមកសាលាភាសាជប៉ុនណុហ្សូមិ

តើត្រូវធ្វើដូចម្តេចដើម្បីបានទៅធ្វើការនៅប្រទេសជប៉ុនក្នុងនាមជាសិក្ខាកាម?

បច្ចុប្បន្នក្រុមហ៊ុនបញ្ជូនពលករដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការបញ្ជូន សិក្ខាកាមមកប្រទេសជប៉ុនមានកើនឡើងគួរអោយកត់សំគាល់។ ទន្ទឹមនឹងនោះក៏គួរតែប្រយ័ត្នក្រុមហ៊ុន បញ្ជូនពលករ មួយចំនួនដែលពុំមានអាជ្ញាប័ណ្ណត្រឹមត្រូវ ជៀសវៀងត្រូវបានគេបោកបញ្ឆោតអស់ប្រាក់កាស។ ចំពោះអ្នកដែលចង់ទៅធ្វើការនៅប្រទេសជប៉ុន សូមធ្វើការទំនាក់ទំនងមកកាន់សាលាភាសាជប៉ុនណុហ្សូមិ។

ដំណាក់កាលនៃការសិក្សាជំនាញ

ការសិក្សាជំនាញកំរិត១ ឆ្នាំទី១៖

ពេលមកដល់ប្រទេសជប៉ុនសិក្ខាកាមតំរូវអោយចូលថ្នាក់បំប៉ន១ខែ ដែលមានការសិក្សាយ៉ាងតិចចាប់ពី១៦០ម៉ោង។ ការសិក្សាស្តីអំពីភាសាជប៉ុន ការស់នៅ ច្បាប់ទំលាប់  និង របៀបពន្លត់អគ្គិភ័យជាដើម ទីតាំងនៅ មជ្ឈមណ្ឌលបណ្តុះបណ្តាល ដែលរៀបចំដោយសមាគមន៍គ្រប់គ្រងនៅប្រទេសជប៉ុន ហើយសិក្ខាកាមទទួលបាន ប្រាក់មួយចំនួនអំឡុងពេលបំប៉ន។ ក្រោយចប់វគ្គបំប៉ន១ខែ សិក្ខាកាមត្រូវបាន បញ្ចូនទៅតាមក្រុមហ៊ុនអនុវត្តន៍សិក្សាជំនាញ ដើម្បីសិក្សាជំនាញការងារ។
សំគាល់៖ មុនពេលចូលសិក្សាជំនាញកំរិត២ សិក្ខាកាមតំរូវអោយប្រលងយកសញ្ញាប័ត្រកំរិតជំនាញមូលដ្ឋាន
ការប្រលងបែងចែកចេញជាពីរប្រភេទគឺ៖
・វិញ្ញាសារសរសេរ(ជ្រើសរើសចំលើយត្រូវខុស)
・វិញ្ញាសារបច្ចេកទេស(អនុវត្តន៍ផ្ទាល់)
បើសិនប្រលងធ្លាក់វិញ្ញាសារណាមួយនោះត្រូវប្រលងសងឡើងវិញ បើប្រលងសងធ្លាក់ទៀតនោះសិក្ខាកាមត្រូវត្រលប់ ទៅប្រទេសកំណើតរបស់ខ្លួនវិញជាកំហិត។

ការសិក្សាជំនាញកំរិត២ ឆ្នាំទី២ និង ឆ្នាំទី៣៖

សិក្ខាកាមត្រូវខិតខំរៀនអោយកាន់តែមានជំនាញ ដើម្បីប្រលងយក សញ្ញាប័ត្រកំរិត៣ រឺ សញ្ញាប័ត្រកំរិតជំនាញ។ ការប្រលងគឺនៅពេលសិក្ខាកាមឡើងឆ្នាំទី៣។
សំគាល់៖​ បើសិក្ខាកាមមករយះពេល៣ឆ្នាំអាចប្រលងក៏បាន មិនប្រលងក៏បាន។ ប៉ុន្តែបើចង់បន្តដល់ឆ្នាំទី៤ និង ឆ្នាំទី៥ដាច់ខាតគឺត្រូវប្រលង។ ដូចច្នេះមុនមកប្រទេសជប៉ុនត្រូវសួរបញ្ជាក់ក្រុមហ៊ុនបញ្ចូនពលករអោយបានច្បាស់ ពីរយះពេលសិក្សាជំនាញ។ រាល់សិក្ខាកាមដែលបន្តសិក្សាជំនាញដល់ឆ្នាំទី៣រីឆ្នាំទី៤ គឺខាងជប៉ុនតម្រូវអោយវិលត្រលប់ ទៅប្រទេសកំណើតវិញ យ៉ាងតិច១ខែដើម្បីមានពេលជួបជុំក្រុមគ្រួសារ។

ការសិក្សាជំនាញកំរិត៣ ឆ្នាំទី៤ និង ឆ្នាំទី៥៖

ជំនាញដែលបានសិក្សាត្រូវយកមកដុសខាត់អោយបានល្អប្រសើរ និង ខិតខំសិក្សាអោយមានជំនាញពិតប្រាកដ ដើម្បីប្រលងយកសញ្ញាប័ត្រកំរិត២ រឺ សញ្ញាប័ត្រកំរិតខ្ពស់។ ការប្រលងនៅពេលសិក្ខាកាមឡើងឆ្នាំទី៥។
សំគាល់៖​ ក្រោយពីបានបញ្ចប់ការសិក្សាជំនាញរយះពេល៥ឆ្នាំ សិក្ខាកាមត្រូវត្រលប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ។ ពេលត្រលប់ដល់ផ្ទះ សូមសិក្ខាកាមជួយបំពេញលិខិតអង្កេតស្តីអំពីស្ថានភាពការងារ និង ស្ថានភាពបច្ចុប្បន្ន នៃការប្រើប្រាស់ជំនាញ ដែលខ្លួនបានសិក្សានៅប្រទេសជប៉ុន យកទៅអនុវត្តន៍នៅប្រទេសខ្លួនយ៉ាងដូចម្តេច។

កិច្ចសន្យាការងាររបស់សិក្ខាកាម

នៅពេលសិក្ខាកាមសំភាសន៍ជាប់ ខាងក្រុមហ៊ុនបញ្ចូនពលករស្របច្បាប់ត្រូវពន្យល់ និង បង្ហាញកិច្ចសន្យាកាងារ ដែលរៀបចំឡើងដោយក្រុមហ៊ុនអនុវត្តការសិក្សាចំនួន២ច្បាប់ទៅអោយសិក្ខាកាម​ ដើម្បីចុះហត្ថលេខា។ ក្នុងកិច្ចសន្យា មានសរសេរពីលក្ខខណ្ឌការងារមួយចំនួនដូចជា៖
・កំរិតនៃការសិក្សាជំនាញដែលសិក្ខាកាមត្រូវទទួល
・កំឡុងពេលនៃកិច្ចសន្យាការងារសម្រាប់ការសិក្សាជំនាញ
・ឈ្មោះក្រុមហ៊ុនអនុវត្តន៍ការងារ ទីតាំងសិក្សាជំនាញ ប្រភេទការងារ
・ម៉ោងធ្វើការ ម៉ោងឈប់សំរាក ចំនួនថ្ងៃធ្វើការងារក្នុងមួយឆ្នាំ ថ្ងៃឈប់សម្រាក
・ប្រាក់ឈ្នួលគិតជាម៉ោងរឺគិតជាខែ និង ចំនួនទឹកប្រាក់ដែលត្រូវកាត់ក្នុង១ខែ។

តើចំនួនទឹកប្រាក់ដែលត្រូវកាត់ក្នុង១ខែនោះមានអ្វីខ្លះ?

・ពន្ឋលើប្រាក់ខែ គឺជាពន្ឋដែលត្រូវបង់លើប្រាក់ចំនូលក្នុង១ខែ។
・ថ្លៃធានារ៉ាប់រងសង្គម ក្នុងនោះបែងចែកជាពីរគឺ ថ្លៃធានារ៉ាប់រងសុខភាព និង ថ្លៃប្រាក់ចូលនិវត្តន៍។ ចំពោះថ្លៃធានារ៉ាប់រងសុខភាព(ខេនគោហុកគេន) ក្រោយពីបានបង់រួច នឹងទទួលបានប័ណ្ណសុខភាពមួយ ពេលទៅមន្ទីរពេទ្យគឺ ចំណាយត្រឹមតែ៣០%ទេ រីឯ៧០%ទៀតរដ្ឋាភិបាលជប៉ុនជាអ្នករ៉ាប់រង។ ចំពោះថ្លៃប្រាក់ចូលនិវត្តន៍ (ណេនឃីន) ក្រោយពីបានបង់រួចអាចស្នើរសុំដកយកលុយវិញខ្លះ នៅពេលដែលសមីខ្លួន ត្រលប់ទៅប្រទេសកំណើតវិញ។

ប្រសិនជាមានចំងល់ រឺ ត្រូវការពិភាក្សាទាក់ទងនឹងការស្នើរសុំប្រាក់ចូលនិវត្តន៍ សូមទំនាក់ទំនងមក
សាលាភាសាជប៉ុនណុហ្សូមិ


・ថ្លៃធានារ៉ាប់រងការងារ គឺនៅពេលដែលបាត់បង់ការងាររដ្ឋាភិបាលជប៉ុននឹងជួយឧបត្ថម្ភប្រាក់មួយចំនួន ប៉ុន្តែចាំបាច់ត្រូវដាក់ស្នើរទៅអង្គភាពហាឡូវើកប្រទេសជប៉ុនជាមុន។
・ថ្លៃអាហារ គឺជាប្រាក់ដែលត្រូវបង់ជូនក្រុមហ៊ុន ករណីបើក្រុមហ៊ុនផ្គត់ផ្គង់អាហារជូនសិក្ខាកាម។
・ថ្លៃស្នាក់នៅ គឺជាថ្លៃជួលផ្ទះដែលត្រូវបង់ជូនម្ចាស់អចលនទ្រព្យ ករណីខ្លះក្រុមហ៊ុនបង់ជំនួសនិយោជិក។
・ថ្លៃទឹកភ្លើងហ្គាស គឺជាប្រាក់ដែលត្រូវបង់ទៅក្រុមហ៊ុនទៅតាមចំនួនជាក់ស្តែង រឺ តាមការកំនត់ណាមួយ។
・ពន្ឋស្នាក់នៅ គឺជាពន្ឋដែលត្រូវបង់នៅឆ្នាំទី២ ពន្ឋនេះគឺជាកាតព្វកិច្ចរបស់ជនជាតិជប៉ុន និង ជនបរទេស ដែលស្នាក់នៅប្រទេសជប៉ុន ទឹកប្រាក់ដែលត្រូវបង់មានការប្រែប្រួលទៅតាមខេត្តក្រុង។

ការពិគ្រោះយោបល់ជាភាសាជាតិ

សូមទាក់ទងទៅកាន់អង្គភាពសិក្សាបច្ចេកទេសជំនាញជនបរទេសប្រសិនបើអ្នកជួបបញ្ហាលំបាកដូចខាងក្រោម៖
・ទាក់ទងនឹងការរស់នៅក្នុងប្រទេសជប៉ុន
・ទាក់ទងនឹងការសិក្សាបច្ចេកទេសជំនាញ
・មិនបានទទួលការបង់ប្រាក់ឈ្នួលបន្ថែមម៉ោង
・ទទួលរងការប្រព្រឹត្តអំពើហិង្សា
・ខ្លឹមសារការងារមានលក្ខណៈខុសពីនៅក្នុងកិច្ចសន្យា
・ត្រូវបានសុំដកហូតលិខិតឆ្លងដែនដើម្បីរក្សាទុក
・មិនអាចចេញទៅក្រៅដោយមានសេរីភាពបាន ។ល។
លេខទូរស័ព្ទ:០១២០-២៥០-៣៦៦ ថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង១១ព្រឹក ដល់ ម៉ោង៧យប់។

ទាញយកឯកសារខាងក្រោម ដើម្បីទាញយកបានសូមវាយលេខកូដសម្ងាត់ដែលមានពាក្យថា likenozomi

សៀវភៅកម្មសិក្សាការីបច្ចេកទេសជំនាញ បោះពុម្ភលើកទី១

សៀវភៅកម្មសិក្សាការីបច្ចេកទេសជំនាញ បោះពុម្ភលើកទី២

コメントを残す

メールアドレスが公開されることはありません。 * が付いている欄は必須項目です