ដំណឹងអាហារូបករណ៍រយៈពេល២ឆ្នាំសិក្សាផ្នែកថែទាំមនុស្សចាស់ជរានៅប្រទេសជប៉ុន

អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនរយៈពេល២ឆ្នាំ ផ្តល់ដោយសកលវិទ្យាល័យដ៏ល្បីទាក់ទងផ្នែកមើលថែទាំចាស់ជរានៅប្រទេសជប៉ុន អាហារូបករណ៍នេះផ្តល់តាម រយៈសាលាដៃគូដែលមានឈ្មោះថា សាលាភាសាជប៉ុនណុហ្សូមិ (ទីតាំងក្បែរសំណង់១២) អាសយដ្ឋាន៖ ផ្លូវ 265​ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌ ទួលគោក។ លេខទូរស័ព្ទ៖ 092 – 239 – 235, 099 – 232 – 344, 070 – 305 – 673

អំឡុងពេលសិក្សារយៈពេល២ឆ្នាំនៅសាលាជំនាញ សិស្សានុសិស្សអាចធ្វើការងារក្រៅម៉ោងបាន ( តាមច្បាប់ប្រទេសជប៉ុន ១សប្តាហ៍២៨ម៉ោង លើកលែងតែបុណ្យរដូវក្តៅនិងបុណ្យរដូវរងារ ១សប្តាហ៍អាចធ្វើបានរហូតដល់៤០ម៉ោង ) សិស្សានុសិស្សអាចរៀនជំនាញបណ្តើរ អនុវត្តការងារជាក់សែ្តងបណ្តើរ និង សន្សំប្រាក់បណ្តើរ សំរាប់ថ្លៃស្នាក់នៅមិនមានការបង់ប្រាក់ឡើយ។ ក្នុងថ្នាក់គឺរៀនជាមួយមិត្តរួមថ្នាក់ជនជាតិជប៉ុន លោកគ្រូអ្នកគ្រូរួសរាយរាក់ទាក់នឹងពន្យល់បានយ៉ាងល្អិតល្អន់។

ក្រោយរៀនចប់សិស្សានុសិស្សអាចធ្វើការជាបុគ្គលិកពេញសិទ្ធរយៈពេល៥ឆ្នាំ និង អាចបន្តទិដ្ឋាការការងារយូរជាងនេះក៏បាន អាស្រ័យតាមការស្ម័គ្រចិត្ត ជាពិសេសជាងនេះទៅទៀតគឺ អាចធានាក្រុមគ្រួសារ (ប្តីរឺប្រពន្ធ និង កូន) ទៅរស់នៅជាមួយគ្នាបានច្រើនឆ្នាំ និង អាចស្នើសុំសិទ្ធស្នាក់នៅអចិន្ត្រៃយ៍ដូចជនជាតិជប៉ុនផងដែរ។

+លក្ខខណ្ឌដាក់ពាក្យស្នើសុំអាហារូបករណ៍:
1, ត្រូវមានសញ្ញាប័ត្របញ្ជាក់សមត្ថភាពភាសាជប៉ុនកំរិត៣ឡើង
2, ត្រូវមានសញ្ញាប័ត្របញ្ជាក់ច្នាក់ទី១២ ឬក៏ សញ្ញាប័ត្របញ្ជាក់ថ្នាក់សកលវិទ្យាល័យ
3, ត្រូវធានាចំពោះ រយៈពេលការបន្តការសិក្សា និង រយៈពេលធ្វើការងារ មិនបោះបង់ពាក់កណ្តាលទី
4, ត្រូវចេះអត់ធ្មត់នឹងការងារ និង ចូលចិត្តការមើលថែទាំមនុស្សចាស់ជរា
5, ជាមនុស្សរួសរាយរាក់ទាក់ ស្មោះត្រង់ និង មានទំនួលខុសត្រូវ។

+ការដាក់ពាក្យស្នើសុំអាហារូបករណ៍ :
1, សូមមកកាន់សាលាភាសាជប៉ុនណុហ្សូមិផ្ទាល់ដើម្បីបំពេញបែបបទដាក់ស្នើសុំអាហារូបករណ៍។

+បញ្ជាក់៖
1, ឈប់ទទួលពាក្យថ្ងៃទី៣១ ខែ១០ ឆ្នាំ២០១៩
2, ក្រោយពេលបំពេញបែបបទដាក់ស្នើសុំអាហារូបករណ៍រួច នឹងមានរៀបចំសំភាសន៍តាមអុិនធឺណែត
3, អ្នកទទួលខុសត្រូវខាងអាហារូបករណ៍នៃប្រទេសជប៉ុននឹងមកសំភាសន៍ផ្ទាល់ម្តងទៀតជាមួយអ្នកជាប់សំភាសន៍លើកទី១។ ក្រោយពេលសំភាសន៍ចប់សព្វគ្រប់នឹងរៀបចំឯកសារស្នើសុំទិដ្ឋាការបន្តការសិក្សានៅប្រទេសជប៉ុន ដែលគ្រោងនឹងចូលរៀនខែមេសា ឆ្នាំ២០២០។

វិដេអូឧទាហរណ៍ទាក់ទងនឹងការងារមើលថែមនុស្សចាស់ជរានៅប្រទេសជប៉ុន

コメントを残す

メールアドレスが公開されることはありません。 * が付いている欄は必須項目です