បច្ចុប្បន្នភាពវីរុសកូរ៉ូណា វិធានការទប់ស្កាត់ និង អាហារបំប៉ន ( ប្រភពពីប្រទេសជប៉ុន )

អង្គការសុខភាពពិភពលោកហៅកាត់WHO នៅថ្ងៃទី11ខែកុម្ភះឆ្នាំ2020នេះ បានសំរេចប្រកាសឈ្មោះជាផ្លូវការនៃ វីរុសកូរ៉ណាប្រភេទថ្មី ដែលកើតចេញពីប្រទេសចិន គឺជា COVID-19 ។ ប្រធានការិយាល័យWHO លោក Tedros Adhanom Ghebreyesus បានបកស្រាយអត្ថន័យនៃពាក្យ COVID-19 នេះថា 「CO」មានន័យថា「corona(កូរ៉ូណា)」、「VI」មានន័យថា「virus(វីរុស)」、「D」មានន័យថា「disease(ជំងឺ)」、ហើយ 「19」គឺថ្ងៃទី31ខែ12ឆ្នាំ2019ជាលើកដំបូងនៃការរីករាលដាល។

ជំងឺរលាកសួតដែលបង្កដោយវីរុសកូរ៉ូណានេះត្រូវបានគេដឹងថា មានប្រភពចេញពីប្រទេសចិន ខេត្តហូពៃ ក្រុងអ៊ូហាន់ ដែលបច្ចុប្បន្នបានឆ្លងរាលដាលដល់ប្រទេសមួយចំនួនលើពិភពលោកដូចជា៖ ប្រទេសជប៉ុន( លើនាវាទេសចរណ៍175នាក់ យន្តហោះដឹកជនជាតិជប៉ុនត្រលប់ពីក្រុងអ៊ូហាន់12នាក់ ភ្ញៀវទេសចរណ៍និងជនជាតិជប៉ុន16នាក់ សរុប203នាក់ ) ហុងកុង49នាក់ សាំងហ្គាពួរ47នាក់ ថៃ33នាក់ កូរ៉េ28នាក់ តៃវ៉ាន់-ម៉ាឡេស៊ី18នាក់  អាលឺម៉ង់16នាក់ អូស្ត្រាលី-វៀតណាត15នាក់ អាមេរិក13នាក់ បារាំង11នាក់ ម៉ាកាវ10នាក់ អង់គ្លេស-UAE8នាក់ កាណាដា5នាក់ ហ្វីលីពីន-អ៊ីតាលី-ឥណ្ឌា3នាក់ រុស្សី-អេស្ប៉ាញ2នាក់ ណេប៉ាល់-កម្ពុជា-ស្រីលង្ការ-ហ្វាំងឡង់-ស៊ុយអ៊ែត-ប៊ែលហ្ស៊ិក1នាក់ ហើយក្នុងចំណោមនោះប្រទេសហ្វីលីពីននិងហ៊ុងកុងមានស្លាប់1នាក់។ សរុបទាំងអស់ចំនួននៅក្រៅប្រទេសមានចំនួនអ្នកឆ្លង516នាក់ ( 27ប្រទេសនិងតំបន់)។ ប្រភពពី NHK Japan.

ខាងក្រោមជាផែនទីប្រទេសដែលឆ្លងវីរុសកូរ៉ូណា៖
https://vdata.nikkei.com/newsgraphics/coronavirus-world-map/

តើវីរុសកូរ៉ូណាប្រភេទថ្មីគឺជាអ្វី?

កូរ៉ូណាគឺជាវីរុសម្យ៉ាងដែលបង្កអោយមានជំងឺរលាកសួត ផ្លូវដង្ហើម និង គ្រុនក្តៅ។ ក្នុងវីរុសនេះរួមផ្សំមេរោគ6ប្រភេទដែលអាចចំលងទៅកាន់មនុស្សបាន។ ក្នុងចំណោមនោះមាន2ប្រភេទដែលដូចនឹងមេរោគMERS និង មេរោគSARS  ជាដើម ដែលជាប្រភេទមេរោគកាចសាហាវ ហើយនៅសល់4ប្រភេទទៀតគឺដូចមេរោគផ្តាសាយ10~15%។ បើមើលតាមមីក្រូទស្សន៍អគ្គីសនី វីរុសកូរ៉ូណាមានអង្កត់ផ្ចិតមូលទំហំ100nm រាងស្រដៀង”Crown”។ ពាក្យ”Crown” ជាភាសាប្រទេសGreeceគឺ “Corona” ។

តើវីរុសកូរ៉ូណាប្រភេទថ្មីនេះឆ្លងដោយរបៀបណា?

បច្ចុប្បន្នវីរុសនេះត្រូវបានគិតថា អាចឆ្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតតាមរយះកត្តាពីរយ៉ាង៖ ការឆ្លងទីមួយគឺ ចំហាយទឹក ( ក្អក កណ្តាស ទឹកមាត់ កំហាក ) របស់អ្នកជំងឺដែលផ្ទុកមេរោគនេះ ភាយចូលទៅក្នុងមាត់ រឺ ច្រមុះរបស់អ្នកផ្សេង។ ការឆ្លងទីពីរគឺ ការប៉ះពាល់ផ្ទាល់ ( ក្រោយពេលអ្នកជំងឺដែលផ្ទុកមេរោគនេះ ក្អក កណ្តាស រួចយកដៃដែលខ្ទប់មាត់នោះទៅកាន់របស់របរជុំវិញខ្លួន នោះវីរុសនឹងទៅទំលើរបស់នោះ ហើយបើអ្នកផ្សេងយកដៃទៅកាន់របស់ដែលមានវីរុស រួចប៉ះពាល់ត្រង់មាត់ រឺ ច្រមុះ នោះនឹងឆ្លង។ ) ។

តើមានថ្នាំសំរាប់ព្យាបាលជំងឺរលាកសួតដែលបង្កដោយវីរុសកូរ៉ូណានេះដែរឬទេ?

បច្ចុប្បន្នពុំទាន់មានការបកស្រាយជាក់លាក់ណាមួយ ដែលបង្ហាញថាមានថ្នាំវ៉ាក់សាំង រឺ ថ្នាំព្យាបាលជំងឺរលាកសួតដែលបង្កដោយវីរុសកូរ៉ូណានេះនៅឡើយទេ អ្នកជំងឺភាគច្រើនដែលធូរស្រាល និង បានជាសះស្បើយ គឺដោយសារការយកចិត្តទុកដាក់ពីគ្រូពេទ្យ បរិភោគអាហារបំប៉នបង្កើនវីតាមីន និង សំរាកគ្រប់គ្រាន់ ដើម្បីបង្កើតអង់ទីករក្នុងរាងកាយទៅប្រឆាំងវីរ៉ុសនោះតែប៉ុណ្ណោះ។

តើយើងគួរធ្វើយ៉ាងណាដើម្បីការពារ និង ជៀសវាងពីការឆ្លងវីរុសកូរ៉ូណានេះ?

ទី1. លាងសំអាតដៃ ត្រូវលាងដៃជាប្រចាំក្រោយពេលក្អក កណ្តាស និង មុនពេលក្រោយពេលប៉ះពាល់មាត់រឺច្រមុះដោយផ្ទាល់។ ការលាងសំអាតដៃ ត្រូវប្រើសាប៊ូ រឺ ទឹកអាកុលសំលាប់មេរោគ។
ទី2. ពាក់ម៉ាស បើអ្នកឧស្សាហ៍ ក្អក រឺ កណ្តាសគួរពាក់ម៉ាសជាប្រចាំ។ ពាក់ម៉ាសមិនមែនមានន័យថាអាចការពារវីរុសនេះបានយ៉ាងមានប្រសិទ្ធភាពនោះទេ វាគ្រាន់តែជាផ្នែកមួយសំរាប់ការពាររការឆ្លងតាមរយះចំហាយទឹក ( ក្អក កណ្តាស ទឹកមាត់ កំហាក ) ដែលភាយចេញក្រៅ របស់អ្នកជំងឺដែលផ្ទុកមេរោគនេះតែប៉ុណ្ណោះ។
ទី3. បរិភោគអាហារគ្រប់គ្រាន់ បរិភោគអាហារដែលសំបូរទៅដោយវីតាមីនដូចជា៖ ល្ពៅ ដំឡូវ ផ្សិត ផ្កាខាត់ណាពណ៌ខៀវ ត្រីសាម៉ុន ម្ទេសផ្លោកពណ៌ក្រហម ម្ទេសផ្លោកពណ៌លឿង ជាដើម។
ទី4. សម្រានអោយបានគ្រប់គ្រាន់ ឆាប់ចូលគេង កុំនៅដល់យប់ជ្រៅពេក។ ជាទូទៅគេងអោយបាន8ម៉ោង។
ទី5. ឧស្សាហ៍ផឹកទឹក ផឹកទឹកជាប្រចាំចន្លោះ10នាទី ទៅ 15នាទីម្តង ដើម្បីលេបមេរោគដែលទំនៅលើបំពង់ក ( ផឹកទឹកម្តងបន្តិចៗ សូមប្រយ័ត្នកុំផឹកច្រើនហួសចំណុះ )។
ទី6. ហាត់ប្រាណ ធ្វើលំហាត់ប្រាណខ្លះ ដើម្បីអោយរាងកាយរឹងមាំ។

ចំណាំ៖ បើអ្នកក្អក រឺ កណ្តាស ត្រូវប្រើក្រដាសជូតមាត់ កន្សែងដៃ រឺ កែងដៃ និង នៅអោយឆ្ងាយបន្តិចពីអ្នកនៅជុំវិញខ្លួន។ ក្រោយពេលក្អក រឺ កណ្តាស ត្រូវប្រញាប់លាងសំអាតដៃអោយស្អាត។

コメントを残す

メールアドレスが公開されることはありません。 * が付いている欄は必須項目です