-ទស្សនះវិស័យ-

ប្រទេសកម្ពុជាក្នុងសម័យរបបប្រល័យពូជសាសន៍ប៉ុលពត អ្នកចេះដឹងដូចជាគ្រូបង្រៀន គ្រូពេទ្យជាដើមត្រូវបានគេសម្លាប់ ដូចនេះហើយគុណភាពនៃប្រព័ន្ធអប់រំមានការលូតលាស់យឺតយ៉ាវមកដល់សព្វថ្ងៃ។ ប៉ុន្តែដើម្បីការអភិវឌ្ឍន៍ប្រទេសជាតិការពង្រឹងវិស័យអប់រំចាំបាច់ត្រូវតែបន្តធ្វើដោយខានពុំបាន។ យើងខ្ញុំទាំងអស់គ្នាជាអតីតនិស្សិតបរិញ្ញាប័ត្រ សាលាភូមិន្ទភ្នំពេញ តេប៉ាដឺម៉ង់ភាសាជប៉ុន ដែរធ្លាប់បានឆ្លងកាត់បទពិសោធន៍ផ្ទាល់ខ្លួន អំពី វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ ការរស់នៅ របៀបធ្វើអាជីវកម្ម ជាដើម របស់ប្រទេសជប៉ុន បានសហការគ្នាបើកសាលារៀនភាសាជប៉ុនណុហ្សូមិនេះឡើង ក្នុងគោលបំណងចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាលើវិស័យអប់រំ តាមរយះការសាបព្រួសចំណេះដឹង បទពិសោធន៍ខាងលើ ទៅកាន់យុវជនយុវតី ជំនាន់ក្រោយ។ ជាងនេះទៅទៀត យើងខ្ញុំចង់រឹតចំណងមេត្រីភាពរវាងប្រទេសកម្ពុជា និង ប្រទេសជប៉ុនអោយកាន់តែរឹងមាំ។

-ចក្ខុវិស័យ-

សាលាភាសាជប៉ុនណុហ្សូមិ នឹងធ្វើការបណ្តុះបណ្តាលចំណេះដឹង​ដល់ធនធានមនុស្ស ដើម្បីលើកស្ទួយសង្គមជាតិ និង សកលលោក។ យើងអាចកែប្រែពិភពលោកបានមួយផ្នែកតាមរយះការសិក្សានៅឯថ្នាក់រៀន ហើយកម្ពុជានឹងក្លាយជាតំបន់ ដែលសំបូរទៅដោយអ្នកមានចំណេះដឹងទៅថ្ងៃអនាគត។

សេវាកម្មរបស់សាលាភាសាជប៉ុនណុហ្សូមិ៖

+ផ្តល់ការអប់រំជាភាសាជប៉ុន និង បំប៉នចំណេះដឹងផ្នែកពត៌មានវិទ្យា
+ណែនាំសាលា និង រៀបចំឯកសារសំរាប់សិស្សនិស្សិតបានបន្តការសិក្សានៅប្រទេសជប៉ុន
+ស្វែងរកការងារស្របច្បាប់នៅប្រទេសជប៉ុនដូចជា៖ ការងារសិក្ខាកាម ពលករជំនាញ បុគ្គលិកជំនាញ ជាដើម
+សេវាបកប្រែ និង ប្រឹក្សាពីគំរោងទេសចរណ៍ លក្ខណះបុគ្គល លក្ខណះក្រុមគ្រួសារជាដើម។
+សេវាបកប្រែ និង ប្រឹក្សាពីគំរោងពិនិត្យជំងឺ លក្ខណះបុគ្គល លក្ខណះក្រុមគ្រួសារជាដើម។

ព័ត៌មានអំពីសាលាភាសាជប៉ុនណុហ្សូមិ